ព្រះត្រៃបិដក ភាគ ៤៨

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចិត្ត​របស់​ភិក្ខុ​ជា​ខីណាស្រព​ ​តែង​ឱន​ទៅ​រក​វិវេក​ ​ឈាន​ទៅ​រក​វិវេក​ ​បែរ​ទៅ​រក​វិវេក​ ​ដំ​កល់​នៅក្នុង​វិវេក​ ​ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម​ ​ជា​ចិត្ត​ប្រាសចាក​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ដោយ​កំឡាំង​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​អស់ហើយ​ ​ព្រោះ​អាស្រ័យ​កំឡាំង​ណា​ ​កំឡាំង​នេះ​ ​ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ទាំង​ ​៤​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដោយ​កំឡាំង​ណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​ប្តេជ្ញា​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ថា​ ​អាសវៈ​ទាំងឡាយ​ ​របស់​អាត្មាអញ​អស់ហើយ​ ​ព្រោះ​អាស្រ័យ​កំឡាំង​ណា​ ​កំឡាំង​នេះ​ ​ជា​កំឡាំង​របស់​ភិក្ខុ​ជា​ខីណាស្រព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​ភិក្ខុ​ជា​ខីណាស្រព​ ​បាន​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​ឥទ្ធិបាទ​ ​៤​។​បេ​។​ ​បាន​ចំរើន​ ​អប់រំ​ល្អ​ហើយ​ ​នូវ​ឥន្រ្ទិយ​ ​៥​ ​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636854677120932029
ទៅកាន់ទំព័រ៖