ព្រះត្រៃបិដក ភាគ ៤៨
បានចំរើន អប់រំល្អហើយ នូវពោជ្ឈង្គ ៧ បានចំរើន អប់រំល្អហើយ នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានចំរើន អប់រំល្អហើយ នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដោយកំឡាំងណា បពិត្រព្រះអង្គដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជាខីណាស្រព ប្តេជ្ញានូវការអស់ទៅ នៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយរបស់អាត្មាអញអស់ហើយ ព្រោះអាស្រ័យកំឡាំងណា កំឡាំងនេះ ជាកំឡាំងរបស់ភិក្ខុជាខីណាស្រព។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយកំឡាំងទាំងឡាយណា រមែងប្តេជ្ញានូវការអស់ទៅនៃអាសវៈទាំងឡាយថា អាសវៈទាំងឡាយ របស់អាត្មាអញអស់ហើយ កំឡាំងទាំងនោះ របស់ភិក្ខុជាខីណាស្រព មាន ៨ យ៉ាងនេះឯង។
[២៩] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនមានការចេះដឹង រមែងនិយាយថា សត្វលោកមានកិច្ចក្នុងខណៈ សត្វលោកមានកិច្ចក្នុងខណៈ តែបុថុជ្ជននោះ មិនដឹងនូវខណៈ ឬអក្ខណៈទេ។ ម្នាលភិក្ខុទាំងឡាយ អក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យនេះ មាន ៨ យ៉ាង។ ៨ យ៉ាង តើអ្វីខ្លះ។
ID: 636854677352685285
ទៅកាន់ទំព័រ៖