ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ឆ្ងាយ​ចាក​កិ​លេល​ ​ទ្រង់​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំងពួង​ ​ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ទ្រង់​មានដំណើរ​ល្អ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​ឥតមាន​បុគ្គល​ណា​ស្មើ​ ​ទ្រង់​ទូន្មាន​នូវ​បុរស​ដែល​គួរ​ទូន្មាន​ ​ដូច​នាយ​សារថី​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ចតុរារិយសច្ច​ ​ទ្រង់​មានដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ​ ​បាន​កើតឡើង​ក្នុង​លោក​នេះ​ ​ទាំង​ធម៌​ដែល​ធ្វើ​កិ​លេល​ឲ្យ​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង​ ​ជា​ធម៌​ដែល​ព្រះ​សុគត​ ​ទ្រង់​ប្រកាស​ទុក​ ​ព្រះអង្គ​ក៏បាន​សំដែង​ហើយ​ ​តែ​ទាស់​បុគ្គល​នេះ​ទៅ​កើត​ក្នុង​នរក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​អក្ខណៈ​ ​អស​ម័យ​ ​នៃ​ការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​ ​ទី១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​។​បេ​។​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ចតុរារិយសច្ច​ ​ទ្រង់​មានដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ​ ​រមែង​កើតឡើង​ក្នុង​លោក​ ​ទាំង​ធម៌​ដែល​ធ្វើ​កិ​លេល​ឲ្យ​ស្ងប់​រម្ងាប់​ ​ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន​ ​ជា​ដំណើរ​ដើម្បី​ត្រាស់​ដឹង​ ​ជា​ធម៌​ដែល​ព្រះ​សុគត​ទ្រង់​ប្រកាស​ទុក​ ​ព្រះអង្គ​បាន​សំដែង​ហើយ​ ​តែ​ទាស់​បុគ្គល​នេះ​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​បេ​។​ ​តែ​ទាស់​បុគ្គល​នេះ​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636854677569717698
ទៅកាន់ទំព័រ៖