ព្រះត្រៃបិដក ភាគ ៤៨

​តែង​ជាប់​តាម​សត្វលោក​ ​ទាំង​សត្វលោក​ ​ក៏​វិល​ទៅតាម​នូវ​លោកធម៌​ទាំង​ ​៨​ ​យ៉ាងនេះ​ដែរ​។​
ធម៌​ទាំងឡាយ​នេះ​គឺ​ ​លាភៈ​ ​១​ ​អលាភៈ​ ​១​ ​យសៈ​ ​១​ ​អយសៈ​ ​១​ ​និន្ទា​ ​១​ ​បសំសា​ ​១​ ​សុខ​ ​១​ ​ទុក្ខ​ ​១​ ​ជា​ធម៌​មិន​ទៀង​ ​ក្នុង​មនុស្សជាតិ​ទាំងឡាយ​ ​ជា​ធម៌​មិន​ឋិតថេរ​ ​មាន​សេចក្ដី​ប្រែ​លប្រួល​ជា​ធម្មតា​ ​ចំណែក​បុគ្គល​អ្នកមាន​ប្រាជ្ញា​ ​មានស្មារតី​ ​លុះ​ដឹង​នូវ​ធម៌​នេះ​ហើយ​ ​រមែង​ពិចារណា​នូវ​ធម៌​ ​ដែល​មាន​សេចក្ដី​ប្រែ​លប្រួល​ជា​ធម្មតា​ ​ឥដ្ឋារម្មណ៍​ទាំងឡាយ​ ​រមែង​មិន​ញាំញី​នូវ​ចិត្ត​របស់​បុគ្គល​នោះ​បាន​ ​ទាំង​អនិដ្ឋារម្មណ៍​ ​ក៏​មិន​អាច​ប៉ះទង្គិច​បាន​ ​សេចក្ដីត្រេកអរ​ ​ឬថា​សេចក្ដី​ថ្នាំ​ថ្នាក់​ចិត្ត​ ​ក៏​បុគ្គល​នោះ​បាន​កំចាត់​បង់​ហើយ​ ​ដល់​នូវ​សេចក្ដីវិនាស​ ​មិន​មានត​ទៅទៀត​ឡើយ​ ​បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​នៃ​ភព​ ​រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​បទ​ ​គឺ​ព្រះនិព្វាន​ ​ដែល​មិន​មាន​ធូលី​ ​គឺ​កិលេស​ ​មិន​មាន​សេចក្ដីសោក​។​
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 636854614731553561
ទៅកាន់ទំព័រ៖