ព្រះត្រៃបិដក ភាគ ៤៨
ទៅកើតក្នុងបិត្តិវិស័យ។បេ។ តែទាស់បុគ្គលនេះ ទៅកើតក្នុងពួកទេវតាណាមួយមានអាយុវែង។បេ។ តែទាស់បុគ្គលនេះ ជាអ្នកមកកើតក្នុងពួកបច្ចនិ្តមជនបទ ទាំងជាអ្នកបានកើតក្នុងពួកមិលក្ខជន ដែលមិនដឹងការខុសត្រូវច្បាស់លាស់ ដែលជាប្រទេសគ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកាទៅដល់។បេ។ បុគ្គលនេះ បានមកកើតក្នុងពួកមជ្ឈិមជនបទហើយ ទាស់តែបុគ្គលនោះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែលបុគ្គលឲ្យហើយ គ្មានផល ការបូជាធំ គ្មានផល ការបូជាតូច គ្មានផល ផល និងវិបាករបស់កម្ម ដែលសត្វធ្វើល្អ និងធ្វើអាក្រក់ មិនមាន លោកនេះ ក៏មិនមាន លោកដទៃ ក៏មិនមាន មាតាក៏មិនមាន បិតាក៏មិនមាន ពួកសត្វជាឱបបាតិកៈ ក៏មិនមាន ពួកសមណព្រាហ្មណ៍ក្នុងលោក ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិដោយល្អ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ព្រោះដឹងច្បាស់ដោយខ្លួនឯង ហើយញុំាងអ្នកដទៃឲ្យត្រាស់ដឹងផង ក៏មិនមាន។បេ។ បុគ្គលនេះ បានមកកើតក្នុងពួកមជ្ឈិមជនបទ ទាស់តែបុគ្គលនោះ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់ខ្លៅ
ID: 636854677733527068
ទៅកាន់ទំព័រ៖