ព្រះត្រៃបិដក ភាគ ៤៨
ជាមនុស្សគ មិនអង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ ទី៧។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ចំពោះព្រះអង្គ។បេ។ ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ មិនកើតឡើងក្នុងលោក ទាំងធម៌ដែលធ្វើកិសេល ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគត ទ្រង់ប្រកាសទុក ព្រះអង្គក៏មិនបានសំដែង បុគ្គលនេះ បានកើតក្នុងមជ្ឈិមជនបទ ក៏ឯបុគ្គលនោះ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ ទី៨។ ម្នាលភិក្ខុទាំងឡាយ អក្ខណៈ អសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យ មាន ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ខណៈ និងសម័យនៃការនៅប្រព្រឹត្តព្រហ្មចារ្យ មានតែមួយ។ មួយ តើដូចម្តេច។
ID: 636854677908007047
ទៅកាន់ទំព័រ៖