ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ ទ្រង់បរិបូរណ៌ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ដូចនាយសារថី ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ជ្រាបច្បាស់នូវចតុរារិយសច្ច ទ្រង់មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ បានកើតឡើងក្នុងលោកនេះ ទាំងធម៌ដែលធ្វើកិលេលឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន ជាដំណើរដើម្បីត្រាស់ដឹង ជាធម៌ដែលព្រះសុគតទ្រង់ប្រកាសទុក ព្រះអង្គក៏បានសំដែងហើយ ទាំងបុគ្គលនេះ បានកើតក្នុងពួកមជ្ឈិមជនបទ ថែមទាំងបុគ្គលនោះ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជាមនុស្សគ អង់អាច ដើម្បីដឹងសេចក្តីនៃសុភាសិត និងទុព្ភាសិតបាន។ ម្នាលភិក្ខុទាំងឡាយ នេះជាខណៈ និងសម័យ នៃការនៅប្រព្រឹត្តព្រហ្មចារ្យតែមួយ។
ពួកជនណា បាននូវមនុស្សលោកហើយ (បានកើតជាមនុស្ស) តែមិនចួបប្រទះនូវខណៈ ក្នុងព្រះសទ្ធម្ម ដែលព្រះតថាគតទ្រង់សំដែងដោយល្អ ជនទាំងនោះ ឈ្មោះថាកន្លងបង់នូវខណៈ អក្ខណៈទាំងឡាយ ដែលអ្នកប្រាជ្ញទាំងឡាយជាច្រើន បានពោលហើយថា ធ្វើនូវសេចក្តីអន្តរាយដល់បុគ្គល
ID: 636854678161431542
ទៅកាន់ទំព័រ៖