ព្រះត្រៃបិដក ភាគ ៤៨

មួយទៀត​ ​ពួក​ជន​ណា​ ​បាន​នូវ​អត្តភាព​ជា​មនុស្ស​ ​ក្នុង​ព្រះ​សទ្ធម្ម​ ​ដែល​ព្រះ​តថាគត​ ​សំដែង​ល្អ​ហើយ​ ​បាន​ធ្វើ​ហើយ​ ​នឹង​ធ្វើ​ ​ឬ​កំពុង​ធ្វើ​ ​តាម​ពាក្យ​នៃ​ព្រះ​សាស្តា​ ​ពួក​ជន​ណា​ ​ដើរទៅ​កាន់​ផ្លូវ​ ​ដែល​ព្រះ​តថាគត​ ​សំដែង​ទុក​ហើយ​ ​ពួក​ជន​នោះ​ ​ឈ្មោះថា​ ​ត្រាស់​ដឹង​នូវ​ខណៈ​ ​និង​ព្រហ្មចារ្យ​ដ៏​ប្រសើរ​ក្នុង​លោក​ ​សេចក្តី​សង្រួម​ណា​ ​ដែល​ព្រះពុទ្ធ​ជា​អាទិច្ចពន្ធុ​ ​ព្រះអង្គ​មាន​ចក្ខុ​ ​បាន​សំដែង​ហើយ​ ​បុគ្គល​មានចិត្ត​មិន​ទទឹក​ដោយ​កិលេស​ ​ជា​អ្នកមាន​ស្មារតី​គ្រប់​កាល​ ​គប្បី​គ្រប់គ្រង​ក្នុង​សេចក្តី​សង្រួម​ទាំងនោះ​ ​ពួក​ជន​ណា​ ​បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ជន​ទាំងនោះ​ ​បាន​កាត់​នូវ​អនុស័យ​ទាំងពួង​ ​ដែល​ទៅកាន់​សង្សារ​ ​ជា​លំនៅ​នៃ​មារ​ ​ហើយ​ដល់​នូវ​ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​ក្នុង​លោក​។​

 [​៣០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​។​ ​ក្នុង​សម័យ​នោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​បាចីន​វង្ស​ទាយ​វន​ ​ក្នុង​ដែន​ចេ​តី​។​ ​គ្រានោះ​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​នៅក្នុង​ទីស្ងាត់​ពួន​សម្ងំ​ ​មានចិត្ត​ត្រិះរិះ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​តិច​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន​ ​
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 636854682714931988
ទៅកាន់ទំព័រ៖