ព្រះត្រៃបិដក ភាគ ៤៨

​នេះ​ជា​ធម៌​របស់​អ្ន​ក​សន្តា​ស​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​មិន​សន្តា​ស​ ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ​ ​ក្នុង​ការ​ច្រឡូកច្រឡំ​ដោយ​ពួក​ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ខ្ជិលច្រអូស​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​ស្មារតី​ខ្ជាប់ខ្ជួន​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ភ្លេចស្មារតី​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​ចិត្ត​តាំង​មាំ​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នកមាន​ចិត្ត​មិន​តាំង​មាំ​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​ប្រាជ្ញា​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ឥត​ប្រាជ្ញា​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​ត្រិះរិះ​ក្នុងចិត្ត​ ​របស់​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដោយ​ព្រះហឫទ័យ​នៃ​ព្រះអង្គ​ហើយ​ ​ក៏​បាត់​អំពី​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​ ​ស្រាប់តែ​មក​ប្រាកដ​ ​ក្នុង​ទី​ចំពោះមុខនៃ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ក្នុង​បាចីន​វំស​ទាយ​វន​ ​ក្នុង​ដែន​ចេ​តី​ ​ព្រះអង្គ​ទ្រង់​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ថ្វាយ​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លា​នូវ​ដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​ខ្លួន​លា​ចេញ​ ​ដូច្នោះឯង​។​ ​
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 636854682944345109
ទៅកាន់ទំព័រ៖