ព្រះត្រៃបិដក ភាគ ៤៨

ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​អនុ​រុទ្ធ​ ​ប្រពៃ​ហើយ​ ​ៗ​ ​ម្នាល​អនុ​រុទ្ធ​ ​អ្នក​បាន​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ប្រពៃ​ហើយ​ថា​ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​តិច​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន​ ​នេះ​ជា​ធម៌​របស់​អ្នក​សន្តោស​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​មិន​សន្តោស​ ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ​ ​ក្នុង​ការ​នៅ​ច្រឡូក​ប្រឡំ​ដោយ​ពួក​ ​នេះ​ជា​ធម៌​របស់​អ្នក​ប្រារព្ធ​ព្យាយាម​ ​នេះ​មិនមែន​ជា​ធម៌​ ​របស់​អ្នក​ខ្ជិលច្រអូស​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​ស្មារតី​ខ្ជាប់ខ្ជួន​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ភ្លេចស្មារតី​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​ចិត្ត​តាំង​មាំ​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នកមាន​ចិត្ត​មិន​តាំង​មាំ​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​ប្រាជ្ញា​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ឥត​ប្រាជ្ញា​។​ ​ម្នាល​អនុ​រុទ្ធ​ ​បើ​ដូច្នោះ​ ​អ្នក​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ ​ទី៨​ ​នេះ​ថា​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​និ​ប្ប​បញ្ច​ធម៌​ ​គឺ​ព្រះនិព្វាន​ ​ជាទី​ត្រេកអរ​ ​អ្នក​ត្រេកអរ​ក្នុង​និ​ប្ប​បញ្ច​ធម៌​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​មា​នប​បញ្ច​ធម៌​(​១​)​ ​ជាទី​ត្រេកអរ​ ​អ្នក​ត្រេក​អ​រក្នុងប​បញ្ច​ធម៌​។​ ​
​(​១​)​ ​តណ្ហា​ ​ទិដ្ឋិ​ ​មានះ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636854683305225750
ទៅកាន់ទំព័រ៖