ព្រះត្រៃបិដក ភាគ ៤៨
ម្នាលអនុរុទ្ធ កាលណា អ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះ ម្នាលអនុរុទ្ធ កាលនោះ អ្នកនឹងប្រាថ្នា ដរាបណា អ្នកនឹងដល់នូវចតុត្ថជ្ឈាន ជាធម្មជាត មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធដោយឧបេក្ខា ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង អស់ទៅនៃសោមនស្ស និងទោមនស្សផង (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា អ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង ជាអ្នកបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្នផង ម្នាលអនុរុទ្ធ ដូចជាទូសម្រាប់ដាក់សំពត់ដ៏ពេញដោយសំពត់ទាំងឡាយ ដែលគេជ្រលក់ដោយពណ៌ផ្សេងៗ របស់គហបតី ឬគហបតិបុត្ត យ៉ាងណាមិញ បំសុកូលចីវរ ក៏នឹងប្រាកដដល់អ្នកដែលសន្តោស ដើម្បីសេចក្តីត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដើម្បីចុះកាន់ព្រះនិព្វាន ក្នុងកាលនោះ ក៏យ៉ាងនោះដែរ។ ម្នាលអនុរុទ្ធ កាលណាអ្នកនឹងត្រិះរិះនូវមហាបុរិសវិតក្កៈទាំង ៨ នេះផង
ID: 636854683872738210
ទៅកាន់ទំព័រ៖