ព្រះត្រៃបិដក ភាគ ៤៨

​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​ ​៤​ ​នេះ​ ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ម្នាល​អនុ​រុទ្ធ​ ​ដូចជា​បាយ​នៃ​ស្រូវសាលី​របស់​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ដែល​ប្រាសចាក​ពណ៌ខ្មៅ​ ​មាន​សម្ល​ច្រើនមុខ​ ​មាន​ម្ហូបក្រៀម​ច្រើនមុខ​ ​យ៉ាងណាមិញ​ ​ភោជន​ជាដុំ​ ​ជា​ពំនូត​ ​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ចុះ​កាន់​ព្រះនិព្វាន​ ​ក្នុង​កាលនោះ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អនុ​រុទ្ធ​ ​កាលណា​អ្នក​នឹង​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ទាំង​ ​៨​ ​នេះ​ផង​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​ ​៤​ ​នេះ​ ​ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ម្នាល​អនុ​រុទ្ធ​ ​ដូចជា​ផ្ទះ​កំពូល​ ​របស់​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ដែលគេ​លាប​ខាងក្នុង​ ​និង​ខាងក្រៅ​ ​មិន​មាន​ខ្យល់​ ​(​ចេញចូល​)​ ​មាន​គន្លឹះ​ដ៏​ជិតស្និទ្ធ​ ​មាន​បង្អួច​បិទ​ហើយ​ ​យ៉ាងណាមិញ​ ​រុក្ខមូល​សេនាសនៈ​ ​ក៏​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ចុះ​កាន់​ព្រះនិព្វាន​ ​ក្នុង​កាលនោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636854684085600385
ទៅកាន់ទំព័រ៖