ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​អនុ​រុទ្ធ​ ​ដូចជា​ភេសជ្ជៈ​ផ្សេង​ ​ៗ​ ​គឺ​ទឹកដោះថ្លា​ ​ទឹកដោះខាប់​ ​ប្រេង​ ​ទឹកឃ្មុំ​ ​ទឹកអំពៅ​ ​របស់​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​យ៉ាងណាមិញ​ ​ថ្នាំ​ដែល​ត្រាំ​ដោយ​ទឹកមូត្រ​ស្អុយ​ ​នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ចុះ​កាន់​ព្រះនិព្វាន​ ​ក្នុង​កាលនោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អនុ​រុទ្ធ​ ​បើ​ដូច្នោះ​ ​អ្នក​គប្បី​នៅចាំ​វស្សា​តទៅទៀត​ ​ក្នុង​បាចីន​វំស​ទាយ​វន​ ​ជិត​ដែន​ចេ​តី​នេះ​ចុះ​។​ ​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទូន្មាន​ព្រះ​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​ដោយ​ឱវាទ​នេះ​ហើយ​ ​ក៏​បាត់​អំពី​បាចីន​វំស​ទាយ​វន​ ​ក្នុង​ដែន​ចេ​តី​ ​មក​ប្រាកដ​ក្នុង​ភេ​សក​ឡា​វន​ ​ជាទី​ឲ្យ​នូវ​អភ័យ​ដល់​ពួក​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សុំ​សុ​មារ​គិ​រៈ​ ​ក្នុង​ភ​គ្គ​ជនបទ​ ​ព្រះអង្គ​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ថ្វាយ​ ​ដូចជា​បុរស​មាន​កំឡាំង​ ​លាដៃ​ដែល​ខ្លួន​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​ខ្លួន​លា​ចេញ​ដូច្នោះឯង​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ហើយ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​នឹង​សំដែង​នូវ​មហា​បុរិស​វិតក្កៈ​ ​៨​ ​យ៉ាង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​នូវ​ពាក្យ​នោះ​ចុះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​មហា​បុរិស​វិតក្កៈ​ ​៨​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 636854684457731670
ទៅកាន់ទំព័រ៖