ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើន ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានសេចក្តីសន្តោស នេះមិនមែនជាធម៌របស់អ្នកមិនមានសេចក្តីសន្តោស ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរដោយពួក ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រារព្ធសេចក្តីព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្លួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតី ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានចិត្តតាំងមាំ នេះមិនមែនជាធម៌របស់អ្នកមានចិត្តមិនតាំងមាំ ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានប្រាជ្ញា នេះមិនមែនជាធម៌របស់អ្នកឥតប្រាជ្ញា ១ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមាននិប្បបញ្ចធម៌ គឺព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរក្នុងនិប្បបញ្ចធម៌ នេះមិនមែនជាធម៌របស់អ្នកមានបបញ្ចធម៌ជាទីត្រេកអរ អ្នកត្រេកអរក្នុងបបញ្ចធម៌ ១។
ឯពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើន ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះដែលតថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាតិច
ID: 636854684645002381
ទៅកាន់ទំព័រ៖