ព្រះត្រៃបិដក ភាគ ៤៨
រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកប្រាថ្នាតិច ដូច្នេះ ជាអ្នកមានសេចក្តីសន្តោស រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញថា ជាអ្នកមានសេចក្តីសន្តោស ដូច្នេះ ជាអ្នកស្ងាត់ រមែងមិនប្រាថ្នាថា ពួកជនគប្បីដឹងនូវអាត្មាអញ ថាជាអ្នកស្ងាត់ ដូច្នេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកប្រារព្ធសេចក្តីព្យាយាម ដូច្នេះ ជាអ្នកមានស្មារតីខ្ជាប់ខ្ជួន រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមានស្មារតីខ្ជាប់ខ្ជួនដូច្នេះ ជាអ្នកមានចិត្តតាំងមាំ រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមានចិត្តតាំងមាំ ដូច្នេះ ជាអ្នកមានប្រាជ្ញា រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមានប្រាជ្ញា ដូច្នេះ ជាអ្នកមាននិប្បបញ្ចធម៌ ជាទីត្រេកអរ រមែងមិនប្រាថ្នាថា ពួកជន គប្បីដឹងនូវអាត្មាអញ ថាជាអ្នកមាននិប្បបញ្ចធម៌ ជាទីត្រេកអរ ដូច្នេះ។ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រាថ្នាតិច នេះមិនមែនជាធម៌របស់អ្នកប្រាថ្នាច្រើនដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ID: 636854684807191658
ទៅកាន់ទំព័រ៖