ព្រះត្រៃបិដក ភាគ ៤៨

 ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​សេចក្តី​សន្តោស​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​មិន​មាន​សេចក្តី​សន្តោស​ ​ដូច្នេះ​នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​ដែល​តថាគត​ពោល​ហើយ​ ​តើ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​សន្តោស​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​តាម​មាន​ ​តាម​បាន​ ​ពាក្យ​ណា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​របស់​អ្នកមាន​សេចក្តី​សន្តោស​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​មិន​មាន​សេចក្តី​សន្តោស​ ​ដូច្នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះ​។​ ​
 ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​របស់​អ្នក​ស្ងាត់​ ​នេះ​មិនមែន​ជា​ធម៌​របស់​អ្នក​ត្រេកអរ​ដោយ​ពួក​ ​ដូច្នេះ​នេះ​ ​ដែល​តថាគត​ពោល​ហើយ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​តើ​ព្រោះ​អាស្រ័យហេតុ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ស្ងប់ស្ងាត់​ ​នៅ​មាន​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ព្រះរាជា​ ​មហាមាត្យ​របស់​ព្រះរាជា​ ​តិរិ្ថយ​ ​និង​សាវក​របស់​តិរ្ថិយ​ ​រមែង​ចូល​ទៅ​រក​ភិក្ខុ​នោះ​។​ ​ក្នុង​ទីនោះ​ ​ភិក្ខុ​មានចិត្ត​ឱន​ទៅ​រក​វិវេក​ ​ឈាន​ទៅ​រក​វិវេក​ ​បែរ​ទៅ​រក​វិវេក​ ​ដំ​កល់​នៅក្នុង​វិវេក​ ​ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញ​ចាក​កាម​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636854685037234816
ទៅកាន់ទំព័រ៖