ព្រះត្រៃបិដក ភាគ ៤៨
ជាអ្នកធ្វើតាមនូវពាក្យ ដែលប្រកបចំពោះដោយពាក្យ ដែលគួរបញ្ជូនទៅដោយពិត ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកស្ងាត់ នេះមិនមែនជាធម៌របស់អ្នកត្រេកអរដោយពួក ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស ដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះតថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់នូវពួកអកុសលធម៌ ដើម្បីញុំាងពួកកុសលធម៌ឲ្យកើតឡើង ជាអ្នកមានកំឡាំង មានសេចក្តីប្រឹងប្រែងមាំ មិនទំលាក់ធុរៈចោលក្នុងកុសលធម៌ទាំងឡាយ ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកប្រារព្ធព្យាយាម នេះមិនមែនជាធម៌របស់អ្នកខ្ជិលច្រអូស ដូច្នេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌របស់អ្នកមានស្មារតីខ្ជាប់ខ្ជួន នេះមិនមែនជាធម៌របស់អ្នកភ្លេចស្មារតីដូច្នេះនេះ ដែលតថាគតពោលហើយ ពាក្យនុ៎ះ តថាគតពោលហើយ តើព្រោះអាស្រ័យហេតុដូចម្តេច។
ID: 636854685270788174
ទៅកាន់ទំព័រ៖