ព្រះត្រៃបិដក ភាគ ៤៨
គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ក៏នៅចាំវស្សាតទៅ ក្នុងបាចីនវំសទាយវន ក្នុងដែនចេតីនោះឯង។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ តែម្នាក់ឯង ចៀសចេញចាកពួក មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្តចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌ ដែលមានព្រហ្មចរិយៈជាទីបំផុតនោះ ដោយបញ្ញាដ៏ឧត្តមរបស់ខ្លួន ក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ បាននៅរួចហើយ សោឡសកិច្ច បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានទៀតឡើយ មានសេចក្តីសរសើរថា បណ្តាព្រះអរហន្តទាំងឡាយ ព្រះអនុរុទ្ធដ៏មានអាយុ ជាព្រះអរហន្តមួយអង្គដែរ។ លុះព្រះអនុរុទ្ធដ៏មានអាយុ បានដល់ព្រះអរហត្តហើយ បានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា
ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គទ្រង់ជ្រាបច្បាស់នូវសេចក្តីត្រិះរិះ របស់អាត្មាអញ ទ្រង់មានកាយសម្រេចដោយចិត្ត ទ្រង់ស្តេចចូលមកដោយឫទ្ធិ
ID: 636854686287946352
ទៅកាន់ទំព័រ៖