ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងស្ដាប់ ធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនេះ ទទួលព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភតែងកើតឡើងដល់បុថុជ្ជនអ្នកមិនចេះដឹង បុថុជ្ជននោះ មិនពិចារណា មិនដឹងច្បាស់តាមពិតដូច្នេះថា លាភនេះ កើតឡើងដល់អាត្មាអញហើយ លាភនោះឯង មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល ជាធម្មតា អលាភ រមែងកើតឡើង យសរមែងកើតឡើង អយស រមែងកើតឡើង និន្ទា រមែងកើតឡើង បសំសា រមែងកើតឡើង សុខ រមែងកើតឡើង ទុក្ខ រមែងកើតឡើង (ដល់បុថុជ្ជនអ្នកមិនចេះដឹង) បុថុជ្ជននោះ មិនពិចារណា មិនដឹងច្បាស់តាមពិតដូច្នេះថា ទុក្ខនេះ កើតឡើងដល់អាត្មាអញហើយ ទុក្ខនោះឯង មិនទៀង ជារបស់អត់ធន់បានដោយក្រ មានសេចក្ដីប្រែប្រួលជាធម្មតា។ លាភក្ដី រមែងគ្របសង្កត់ចិត្ត របស់បុថុជ្ជននោះ អលាភក្ដី រមែងគ្របសង្កត់ចិត្ត យសក្ដី រមែងគ្របសង្កត់ចិត្ត អយសក្ដី រមែងគ្របសង្កត់ចិត្ត និន្ទាក្ដី រមែងគ្របសង្កត់ចិត្ត
ID: 636854615102124756
ទៅកាន់ទំព័រ៖