ព្រះត្រៃបិដក ភាគ ៤៨
ទានវគ្គ
[៣១] ម្នាលភិក្ខុទាំងឡាយ ទាននេះមាន ៨ យ៉ាង។ ទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលឲ្យទាន ព្រោះបានចាត់ចែងទុកស្រេច ១ ឲ្យទានព្រោះភ័យ ១ ឲ្យទានដោយគិតថា គេបានឲ្យដល់អញ ១ ឲ្យទានដោយគិតថា គេនឹងឲ្យដល់អញវិញ ១ ឲ្យទានដោយគិតថា ទានជាការប្រពៃ ១ ឲ្យទានដោយគិតថា អញចំអិន បុគ្គលទាំងឡាយនេះ មិនទាន់ចំអិន អញកាលចំអិន មិនគួរដើម្បីមិនឲ្យទានដល់បុគ្គលមិនទាន់ចំអិន ១ ឲ្យទានដោយគិតថា កាលបើអញឲ្យនូវទាននេះ កិត្តិស័ព្ទដ៏ពីរោះ រមែងខ្ចរខ្ចាយទៅ ១ ឲ្យទានដើម្បីជាគ្រឿងប្រដាប់នៃចិត្ត និងជាបរិក្ខារនៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទានមាន ៨ យ៉ាងនេះឯង។
[៣២] សទ្ធាទាន ហិរិទាន កុសលទាន ធម៌ទាំងនេះ ជាធម៌តាំងនៅក្នុងពួកសប្បុរស សប្បុរសទាំងឡាយ តែងពោលនូវធម៌នេះ ថាជាផ្លូវទៅកាន់ទេវលោក ព្រោះថាបុគ្គលតែងទៅកាន់ទេវលោកបានដោយធម៌នេះ។
[៣៣] ម្នាលភិក្ខុទាំងឡាយ ទានវត្ថុនេះមាន ៨ យ៉ាង។ ទានវត្ថុ ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលឲ្យទាន ព្រោះសេចក្តីស្រលាញ់ ១ ឲ្យទានព្រោះសេចក្តីខឹង ១ ឲ្យទានព្រោះសេចក្តីល្ងង់ ១ ឲ្យទានព្រោះសេចក្តីភ័យ ១
ID: 636854686928823008
ទៅកាន់ទំព័រ៖