ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពូជ​ដែល​បុគ្គល​សាបព្រោះ​ ​ក្នុង​ស្រែ​ប្រកបដោយ​អង្គ​ ​៨​ ​យ៉ាងនេះ​ ​ជា​ពូជ​មានផល​ច្រើន​ ​មាន​សេចក្តី​ត្រេកអរ​ច្រើន​ ​មាន​សេចក្តី​ចំរើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​សមណព្រាហ្មណ៍​ ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​ជា​ទាន​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​សមណព្រាហ្មណ៍​ ​ប្រកបដោយ​អង្គ​ ​៨​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​យល់ឃើញ​ត្រូវ​ ​១​ ​ត្រិះរិះ​ត្រូវ​ ​១​ ​និយាយ​ត្រូវ​ ​១​ ​ធ្វើការងារ​ត្រូវ​ ​១​ ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​ព្យាយាម​ត្រូវ​ ​១​ ​នឹករលឹក​ត្រូវ​ ​១​ ​តាំងចិត្ត​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​យ៉ាងនេះ​ ​ទើប​ជា​ទាន​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​។​ ​
ពូជ​ដ៏​បរិបូណ៌​ ​ដែលគេ​សាបព្រោះ​ក្នុង​ស្រែ​ដ៏​ល្អ​ ​កាលបើ​មាន​ភ្លៀង​ស្រួល​ ​ការ​បរិបូណ៌​ដោយ​គ្រាប់ស្រូវ​ ​ក៏​រមែង​មាន​ ​គឺ​បរិបូណ៌​ដោយ​ការ​មិន​អន្តរាយ​ ​១​ ​ការ​ចំរើន​ឡើង​ ​បរិបូណ៌​ ​១​ ​ការលូតលាស់​ ​បរិបូណ៌​ ​១​ ​ផ្លែ​ហ្នឹងឯង​ ​បរិបូណ៌​ ​១​ ​មាន​ឧបមា​យ៉ាងណាមិញ​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636854687705667441
ទៅកាន់ទំព័រ៖