ព្រះត្រៃបិដក ភាគ ៤៨

ភោជន​ដ៏​បរិបូណ៌​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​ពួក​បុគ្គល​មាន​សីល​បរិបូណ៌​ ​រមែង​ញុំាង​ចំណែក​កុសល​ឲ្យ​កើតឡើង​ ​កុសលកម្ម​ដែល​បុគ្គល​នោះ​ធ្វើ​ហើយ​ ​ឈ្មោះថា​កម្ម​ដ៏​បរិបូណ៌​ ​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​ ​ព្រោះហេតុនោះ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​អ្នក​បរិបូណ៌​ ​មានប្រាថ្នា​នូវ​សេចក្តី​បរិបូណ៌​ ​គួរ​សេពគប់​នូវ​បុគ្គល​ដែល​មាន​បញ្ញា​ដ៏​បរិបូណ៌​ ​ការ​បរិបូណ៌​ ​រមែង​សម្រេច​យ៉ាងនេះ​ឯង​។​ ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​បាន​នូវ​សេចក្តី​បរិបូណ៌​នៃ​ចិត្ត​ ​រមែង​ធ្វើ​នូវ​កម្ម​ដ៏​បរិបូណ៌​ផង​ ​បាន​នូវ​ប្រយោជន៍​ក៏​បរិបូណ៌​។​ ​បុគ្គល​ដឹង​ច្បាស់​នូវ​សត្វលោក​ ​តាម​សេចក្តី​ពិត​ ​រមែង​សម្រេច​នូវ​វិបស្សនា​សម្មាទិដ្ឋិ​ដ៏​បរិបូណ៌​ ​បុគ្គល​អាស្រ័យ​នូវ​មគ្គ​ដ៏​បរិបូណ៌​ ​មានចិត្ត​ដ៏​បរិបូណ៌​ ​រមែង​ដល់​នូវ​ ​(​ព្រះ​អរហត្ត​)​។​ ​បុគ្គល​កំចាត់​បង់​នូវ​មន្ទិល​ទាំងពួង​ ​ដល់​នូវ​ព្រះនិព្វាន​ ​ដ៏​បរិបូណ៌​ ​រមែង​រួចចាក​ទុក្ខ​ទាំងពួង​ ​ការ​រួចចាក​ទុក្ខ​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​សេចក្តី​បរិបូណ៌​គ្រប់យ៉ាង​។​

 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​កើតឡើង​នៃ​ទាន​នេះ​ ​មាន​ ​៨​ ​យ៉ាង​។​ ​ការ​កើតឡើង​នៃ​ទាន​ ​៨​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ១៦៤ | បន្ទាប់
ID: 636854687956161769
ទៅកាន់ទំព័រ៖