ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទានដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតាចាតុម្មហារាជិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះចិត្តបរិសុទ្ធ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានគឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍
ID: 636854688359754853
ទៅកាន់ទំព័រ៖