ព្រះត្រៃបិដក ភាគ ៤៨

​បុគ្គល​នោះ​ ​ឲ្យ​វត្ថុ​ណា​ ​ក៏​ប្រាថ្នា​វត្ថុ​នោះ​ ​បុគ្គល​នោះ​ ​បានឮ​ថា​ ​ពួក​ទេវតា​តាវត្តិង្ស​។​បេ​។​ ​ពួក​ទេវតា​យាមៈ​ ​.​ ​.​ ​.​ ​ពួក​ទេវតា​តុសិត​ ​.​ ​.​ ​.​ ​ពួក​ទេវ​តា​និម្មារ​តី​ ​.​ ​.​ ​.​ ​ពួក​ទេវតា​បរនិម្មិតវសវត្តី​ ​មាន​អាយុវែង​ ​មាន​សម្បុ​ល្អ​ ​មាន​សេចក្តី​សុខ​ច្រើន​ ​បុគ្គល​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​អាត្មាអញ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​សូមឲ្យ​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី​ ​បុគ្គល​នោះ​ ​ដម្កល់​ចិត្ត​នោះ​ ​អធិដ្ឋាន​ចិត្ត​នោះ​ ​ចំរើន​ចិត្ត​នោះ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​ក៏​ចុះ​ស៊ប់​ក្នុង​កាមគុណ​ដ៏​ថោកទាប​ ​មិនបាន​ចំរើន​គុណធម៌​ដ៏​លើសលុប​ឡើង​ទៅទៀត​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​នូវ​ការសម្រេច​នោះ​ឯង​ ​ចំពោះ​បុគ្គល​មាន​សីល​ ​មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រាថ្នា​ដោយចិត្ត​ ​របស់​បុគ្គល​មាន​សីល​ ​រមែង​សម្រេច​ព្រោះ​ចិត្តបរិសុទ្ធ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ឲ្យ​ទាន​គឺ​បាយ​ ​ទឹក​ ​សំពត់​ ​យានជំនិះ​ ​កម្រងផ្កា​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ ​ទីដេក​ ​ទីអាស្រ័យ​នៅ​ ​គ្រឿងប្រដាប់​ ​ប្រទីប​ ​ជា​ទាន​ ​ដល់​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636854688522524163
ទៅកាន់ទំព័រ៖