ព្រះត្រៃបិដក ភាគ ៤៨
បុគ្គលនោះឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតា ព្រហ្មកាយិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន បុគ្គលនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ អាត្មាអញលុះបែកធ្លាយរាងកាយ ស្លាប់ទៅ សូមឲ្យទៅកើតជាមួយនឹងពួកទេវតាព្រហ្មកាយិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ តាំងចិត្តនោះ ចំរើនចិត្តនោះ ចិត្តរបស់បុគ្គលនោះ ក៏ចុះស៊ប់ក្នុងកាមគុណដ៏ថោកទាប មិនចំរើនគុណធម៌ដ៏លើសលុបឡើងទៅទៀត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាព្រហ្មកាយិកៈ តថាគតពោលនូវការសម្រេចនោះឯង ចំពោះបុគ្គលមានសីល មិនចំពោះបុគ្គលទ្រុស្តសីលទេ ទានចំពោះបុគ្គលប្រាសចាករាគៈ មិនចំពោះបុគ្គលប្រកបដោយរាគៈទេ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាដោយចិត្តរបស់បុគ្គលមានសីល រមែងសម្រេចព្រោះប្រាសចាករាគៈ ១។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃទាន មាន៨ ប្រការនេះឯង។
[៣៦] ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះមាន ៣ យ៉ាង។ បុញ្ញកិរិយាវត្ថុ ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺទានមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការឲ្យ) ១
ID: 636854688724885737
ទៅកាន់ទំព័រ៖