ព្រះត្រៃបិដក ភាគ ៤៨
សីលមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យ សម្រេចអំពីការរក្សាសីល) ១ ភាវនាមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំងនៃការបំពេញបុណ្យសម្រេចអំពីការចំរើន) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ធ្វើសីលមយបុញ្ញកិរិយាវត្ថុ មានប្រមាណតិច ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងត្រកូលមនុស្សថោកទាប។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុល្មមប្រមាណ ធ្វើសីលមយបុញ្ញកិរិយាវត្ថុក៏ល្មមប្រមាណ ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងត្រកូលមនុស្សដ៏ខ្ពង់ខ្ពស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកទេវតាចាតុម្មហារាជិកៈ។
ID: 636854688888355087
ទៅកាន់ទំព័រ៖