ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ទេវតា​ទាំងនោះ​ ​មហារាជ​ទាំង​ ​៤​ ​អង្គ​ ​បាន​ធ្វើទាន​មយ​បុញ្ញកិរិយា​វត្ថុ​ច្រើនក្រៃពេក​ ​ធ្វើ​សីល​មយ​បុញ្ញកិរិយា​វត្ថុ​ច្រើនក្រៃពេក​ ​រមែង​ខ្ពង់ខ្ពស់​កន្លង​នូវ​ពួក​ទេវតា​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​ដោយស្ថាន​ ​១០​ ​យ៉ាងគឺ​ ​អាយុ​ជា​ទិព្យ​ ​១​ ​ពណ៌​ជា​ទិព្យ​ ​១​ ​សុខ​ជា​ទិព្យ​ ​១​ ​យស​ជា​ទិព្យ​ ​១​ ​អធិបតី​ជា​ទិព្យ​ ​១​ ​រូប​ជា​ទិព្យ​ ​១​ ​សំឡេង​ជា​ទិព្យ​ ​១​ ​ក្លិន​ជា​ទិព្យ​ ​១​ ​រស​ជា​ទិព្យ​ ​១​ ​ផោដ្ឋព្វៈ​ជា​ទិព្យ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្វើទាន​មយ​បុញ្ញកិរិយា​វត្ថុ​ច្រើនក្រៃ​លែង​ ​ធ្វើ​សីល​មយ​បុញ្ញកិរិយា​វត្ថុ​ច្រើន​ក្រែ​លែង​ ​ប៉ុន្តែ​ភាវនា​មយ​បុញ្ញកិរិយា​វត្ថុ​ ​មិនទាន់​សម្រេច​នៅឡើយ​។​ ​បុគ្គល​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ទេវតា​តាវត្តិង្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ទេវតា​ទាំងនោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​បាន​ធ្វើទាន​មយ​បុញ្ញកិរិយា​វត្ថុ​ដ៏​ច្រើនក្រៃពេក​ ​ធ្វើ​សីល​មយ​បុញ្ញកិរិយា​វត្ថុ​ដ៏​ច្រើនក្រៃពេក​ ​រមែង​ខ្ពង់ខ្ពស់​កន្លង​ទេវតា​ជាន់​តាវត្តិង្ស​ ​ដោយស្ថាន​ ​១០​ ​យ៉ាង​ ​គឺ​ ​អាយុ​ជា​ទិព្យ​ ​១​។​បេ​។​ ​ផោដ្ឋព្វៈ​ជា​ទិព្យ​ ​១​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636854689039103710
ទៅកាន់ទំព័រ៖