ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សុយាមទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់យាមៈ ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រែលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សន្តុសិតទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាជាន់តុសិត ដោយស្ថាន ១០ យ៉ាង
ID: 636854692450728843
ទៅកាន់ទំព័រ៖