ព្រះត្រៃបិដក ភាគ ៤៨
គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនសម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតានិម្មានរតី។ ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ សុនិម្មិតទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងពួកទេវតានិម្មានរតី ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃលែង ប៉ុន្តែភាវនាមយបុញ្ញកិរិយាវត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏រមែងទៅកើតជាមួយនឹងពួកទេវតាបរនិម្មិតវសវត្តី។
ID: 636854692628379004
ទៅកាន់ទំព័រ៖