ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ បណ្តាទេវតាទាំងនោះ បរនិម្មិតវសវត្តីទេវបុត្រ បានធ្វើទានមយបុញ្ញកិរិយាវត្ថុ ដ៏ច្រើនក្រៃពេក បានធ្វើសីលមយបុញ្ញកិរិយាវត្ថុដ៏ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់កន្លងនូវពួកទេវតាបរនិម្មិតវសវត្តី ដោយស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេងជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ យ៉ាងនេះឯង។
[៣៧] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាននេះមាន ៨ យ៉ាង។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺបុគ្គលឲ្យវត្ថុស្អាត ១ ឲ្យវត្ថុថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើសហើយទើបឲ្យ ១ ឲ្យទានរឿយៗ ១ កំពុងឲ្យ ញុំាំងចិត្តឲ្យជ្រះថ្លា ១ លុះឲ្យផុតហើយ រមែងមានសេចក្តីពេញចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន ៨ យ៉ាងនេះឯង។
បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួរ រឿយ ៗ ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ដូចជាស្រែដ៏ល្អ ពួកអ្នកប្រាជ្ញ រមែងសរសើរ នូវទានទាំងឡាយ ដែលបុគ្គលលះបង់នូវអាមិសៈជាច្រើន ដែលមិនគួរឲ្យកើតសេចក្តីក្តៅក្រហាយ ហើយឲ្យយ៉ាងនេះ
ID: 636854692888463880
ទៅកាន់ទំព័រ៖