ព្រះត្រៃបិដក ភាគ ៤៨
អ្នកប្រាជ្ញមានបញ្ញា ជាអ្នកមានសទ្ធា បានបូជាយ៉ាងនេះហើយ មានចិត្តរួចស្រឡះ រមែងចូលទៅកាន់ទេវលោក ដែលមិនមានសេចក្តីទុក្ខ មានតែសេចក្តីសុខ។
[៣៨] ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុងត្រកូល រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ជនច្រើន ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់មាតាបិតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់បុត្តភរិយា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់បុរសជាទាសកម្មករ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ ដល់មិត្ត និងអាមាត្យទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ពួកញាតិ ដែលចែកឋានទៅកាន់បរលោក ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ព្រះរាជា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់សមណព្រាហ្មណ៍ទាំងឡាយ។
ID: 636854693110106558
ទៅកាន់ទំព័រ៖