ព្រះត្រៃបិដក ភាគ ៤៨

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាមេឃ​ ​កា​លញុំាង​សំទូង​ទាំងអស់​ ​ឲ្យ​សម្រេច​ព្រម​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ដល់​ជន​ច្រើន​។​បេ​។​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​កាល​កើត​ក្នុង​ត្រកូល​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​មាតា​ ​និង​បិតា​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​បុត្ត​ភរិយា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​បុរស​ជា​ទាសកម្មករ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​មិត្ត​ ​និង​អាមាត្យ​ទាំងឡាយ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​ញាតិ​ ​ដែល​ចែកឋាន​ ​ទៅកាន់បរលោក​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ព្រះរាជា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ពួក​ទេវតា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​
ថយ | ទំព័រទី ១៧៥ | បន្ទាប់
ID: 636854693292897013
ទៅកាន់ទំព័រ៖