ព្រះត្រៃបិដក ភាគ ៤៨

បុគ្គល​ប្រកបដោយ​បញ្ញា​ ​កាល​នៅ​គ្រប់គ្រង​ផ្ទះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ដល់​ពួក​ជន​ច្រើន​ ​ជា​អ្នក​មិន​ខ្ជិលច្រអូស​ ​ក្នុង​វេលា​យប់​ ​និង​ថ្ងៃ​ ​កាល​នឹករលឹកដល់​បុព្វ​ការ​គុណ​ ​ដែល​មាតា​ ​និង​បិតា​ធ្វើ​ហើយ​ ​រមែង​បូជា​មាតាបិតា​ជាមុន​ ​ដោយហេតុ​ប្រកប​ដោ​ធម៌​ ​រមែង​កោតក្រែង​ចំពោះ​បព្វជិត​ ​ជា​អ​នាគា​រិក​បុគ្គល​ ​ជា​ព្រហ្មចារី​បុគ្គល​ ​មាន​សទ្ធា​ដម្កល់​មាំ​ ​មាន​សីល​ជាទី​ស្រលាញ់​ ​លុះ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងឡាយ​ហើយ​ ​រមែង​បូជា​ ​បុគ្គល​ណា​ដែល​មានប្រយោជន៍​ដល់​ព្រះរាជា​ ​មានប្រយោជន៍​ដល់​ទេវតា​ ​មានប្រយោជន៍​ដល់​ពួក​ញាតិ​ ​ដល់​មិត្តសំឡាញ់​ ​ដម្កល់​ស៊ប់​ក្នុង​ព្រះ​សទ្ធម្ម​ ​បុគ្គល​នោះ​ឈ្មោះថា​ ​មានប្រយោជន៍​ដល់​បុគ្គល​ទាំងអស់​ ​បុគ្គល​ណា​ ​កំចាត់​បង់​នូវ​មន្ទិល​ ​គឺ​សេចក្តី​កំណាញ់​ ​បុគ្គល​នោះ​ ​រមែង​ជួបប្រទះ​នូវ​លោក​ក្សេមក្សាន្ត​។​

 [​៣៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អានិសង្ស​នៃ​បុណ្យ​ ​អានិសង្ស​នៃ​កុសល​ ​ជា​អាហារ​នៃ​សេចក្តី​សុខ​ ​ជា​ធម៌​ឲ្យ​នូវ​អារម្មណ៍​ដ៏​ល្អ​លើស​ ​ជា​ផល​នៃ​សេចក្តី​សុខ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សួគ៌​ ​៨​ ​យ៉ាងនេះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​សេចក្តី​រីករាយ​ ​ដើម្បី​សេចក្តី​ពេញចិត្ត​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​សេចក្តី​សុខ​។​ ​អានិសង្ស​នៃ​បុណ្យ​ ​អានិសង្ស​នៃ​កុសល​ ​៨​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636854693598594497
ទៅកាន់ទំព័រ៖