ព្រះត្រៃបិដក ភាគ ៤៨
ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកដល់នូវព្រះពុទ្ធជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី១ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់នូវព្រះធម៌ជាទីពឹង ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ ទី២។បេ។ រមែងប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់នូវព្រះសង្ឃជាទីពឹង នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៣ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ ទានទាំង ៥ យ៉ាងនេះ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញដឹងថា ជារបស់ប្រសើរ ដឹងថាជារបស់ប្រព្រឹត្តទៅ អស់រាត្រីយូរ ដឹងថាជាវង្សនៃ (កល្យាណជន)
ID: 636854693775154596
ទៅកាន់ទំព័រ៖