ព្រះត្រៃបិដក ភាគ ៤៨

​ជា​របស់​មាន​មក​ក្នុង​កាលមុន​ ​ជា​របស់​មិន​រោយរាយ​ ​ជា​របស់​មិនធ្លាប់​រោយរាយ​ហើយ​ ​រមែង​មិន​ខ្ចាត់ខ្ចាយ​ ​(​ក្នុង​កាល​ឥឡូវនេះ​)​ ​និង​មិន​ខ្ចាត់ខ្ចាយ​ ​(​ក្នុង​អនាគត​)​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​វិញ្ញូ​ជន​ ​ក៏​មិនដែល​តិះដៀល​ឡើយ​។​ ​ទាន​ ​៥​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​ឈ្មោះថា​ឲ្យ​នូវ​អភ័យ​ ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ​ឲ្យ​នូវ​អំពើ​មិន​មានទុក្ខ​ ​ដល់​សត្វ​ទាំងឡាយ​ ​មាន​ប្រមាណ​មិនបាន​ ​លុះ​ឲ្យ​នូវ​អភ័យ​ ​ឲ្យ​នូវ​អំពើ​មិន​មាន​ពៀរ​ ​ឲ្យ​នូវ​អំពើ​មិន​មានទុក្ខ​ ​ដល់​សត្វ​ទាំងឡាយ​ ​មាន​ប្រមាណ​មិនបាន​ហើយ​ ​រមែង​ជា​អ្នកមាន​ចំណែក​ ​នៃ​សេចក្តី​មិន​មាន​ភ័យ​ ​មិន​មាន​ពៀរ​ ​មិន​មានទុក្ខ​ ​មាន​ប្រមាណ​មិនបាន​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ទាន​ ​ទី១​ ​ចាត់ជា​មហាទាន​ ​ដែល​អ្នកប្រាជ្ញ​ដឹង​ថា​ ​ជា​របស់ប្រសើរ​ ​ដឹង​ថា​ជា​របស់​ប្រព្រឹត្តទៅ​អស់​រាត្រី​យូរ​ ​ដឹង​ថា​ជា​វង្ស​នៃ​ ​(​កល្យាណ​ជន​)​ ​ជា​របស់​មាន​មក​ក្នុង​កាលមុន​ ​ជា​របស់​មិន​រោយរាយ​ ​មិនធ្លាប់​រោយរាយ​ហើយ​ ​រមែង​មិន​ខ្ចាត់ខ្ចាយ​ ​នឹង​មិន​ខ្ចាត់ខ្ចាយ​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​វិញ្ញូ​ជន​ ​ក៏​មិនដែល​តិះដៀល​ឡើយ​ ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636854693946814415
ទៅកាន់ទំព័រ៖