ព្រះត្រៃបិដក ភាគ ៤៨

​អរិយ​សាវក​ ​ដឹង​ច្បាស់​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ទុក្ខ​នោះ​ឯង​ ​ក៏​មិន​ទៀង​ ​អត់ធន់​បាន​ដោយ​ក្រ​ ​មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​ ​លាភ​ក្ដី​ ​មិន​គ្រប​សង្កត់ចិត្ត​របស់​អរិយ​សាវក​នោះ​ ​អលាភ​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​យស​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​អយស​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​និន្ទា​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​បសំសា​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​សុខ​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​ ​ទុក្ខ​ក្ដី​ ​ក៏​មិន​គ្រប​សង្កត់ចិត្ត​បាន​។​ ​អរិយ​សាវក​នោះ​ ​មិន​ត្រេកអរ​នឹង​លាភ​ ​ដែល​កើតឡើង​ ​មិន​អាក់អន់​ព្រោះ​អលាភ​ ​មិន​ត្រេកអរ​នឹង​យស​ ​ដែល​កើតឡើង​ ​មិន​អាក់អន់​ព្រោះ​អយស​ ​មិន​ត្រេកអរ​នឹង​បសំសា​ ​ដែល​កើតឡើង​ ​មិន​អាក់អន់​ព្រោះ​និន្ទា​ ​មិន​ត្រេកអរ​នឹង​សុខ​ដែល​កើតឡើង​ ​មិន​អាក់អន់​ ​ព្រោះ​សេចក្ដីទុក្ខ​។​ ​អរិយ​សាវក​នោះ​ ​លះបង់​សេចក្ដីត្រេកអរ​ ​និង​សេចក្ដី​អាក់អន់​យ៉ាងនេះ​ហើយ​ ​រមែង​រួចចាក​ជាតិ​ ​ជរា​ ​មរណៈ​ ​សោ​កៈ​ ​បរិទេវៈ​ ​ទុក្ខ​ ​ទោមនស្ស​ ​ឧបា​យា​សៈ​ ​តថាគត​ពោល​ថា​ ​រួច​ស្រឡះ​ចាក​វដ្ដទុក្ខ​ ​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636854615489186895
ទៅកាន់ទំព័រ៖