ព្រះត្រៃបិដក ភាគ ៤៨
ជារបស់មានមកក្នុងកាលមុន មិនរោយរាយ មិនធ្លាប់រោយរាយហើយ រមែងមិនខ្ចាត់ខ្ចាយ នឹងមិនខ្ចាត់ខ្ចាយ ពួកសមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែលតិះដៀលឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៨ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃសេចក្តីសុខ ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អលើស ជាផលនៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ៨ ប្រការនេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រេកអរ ដើម្បីសេចក្តីរីករាយ ដើម្បីសេចក្តីពេញចិត្ត ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខ។
[៤០] ម្នាលភិក្ខុទាំងឡាយ បាណាតិបាត ដែលបុគ្គលសេពថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃបាណាតិបាត ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីមានអាយុខ្លី ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ អទិន្នាទាន
ID: 636854694301174683
ទៅកាន់ទំព័រ៖