ព្រះត្រៃបិដក ភាគ ៤៨
ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃអទិន្នាទាន ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីវិនាសនូវភោគៈ ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ កាមេសុមិច្ឆាចារ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃកាមេសុមិច្ឆាចារ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីសត្រូវ និងពៀរ ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ មុសាវាទ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃមុសាវាទ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីគេពោលបង្កាច់ ដោយពាក្យមិនពិត ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ បិសុណាវាចា ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃបិសុណាវាចា ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីបែកបាក់ចាកមិត្រ ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ ផរុសវាចា ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ
ID: 636854694473974566
ទៅកាន់ទំព័រ៖