ព្រះត្រៃបិដក ភាគ ៤៨
ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃផរុសវាចា ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីសម្លេងមិនជាទីគាប់ចិត្ត ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ សម្ជប្បលាបៈ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃសម្ជប្បលាបៈ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីពាក្យដែលមិនគួរកាន់យក ដល់កើតជាមនុស្ស។ ម្នាលភិក្ខុទាំងឡាយ កាផឹកនូវសុរា និងមេរ័យ ដែលបុគ្គលថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើតតិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃការផឹកនូវសុរាមេរ័យ ដែលស្រាលជាងផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីភាពជាឆ្កួត ដល់កើតជាមនុស្ស។
ចប់ ទានវគ្គ ទី៤។
ឧទ្ទានក្នុងវគ្គនោះ គឺ
និយាយអំពីទាន ពីរលើក អំពីវត្ថុ ១ អំពីបុញ្ញក្ខេត្ត ១ អំពីការកើតឡើងនៃទាន ១ អំពីបុញ្ញកិរិយាវត្ថុ ១ អំពីសប្បុរស ពីរលើក អំពីផលដ៏ស្រាលជាងផលទាំងអស់ ១ អំពីអានិសង្ស ១។
ID: 636854694713328257
ទៅកាន់ទំព័រ៖