ព្រះត្រៃបិដក ភាគ ៤៨

ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​នូវ​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី១​ ​នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​វត្ថុ​ដែលគេ​ឲ្យ​ ​ប្រាថ្នា​ចំពោះ​វត្ថុ​ដែលគេ​ឲ្យ​ ​មានខ្លួន​ដ៏​ស្អាត​ ​មិនមែន​ជា​អ្នក​លួច​ ​ដរាប​អស់ជីវិត​ ​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​វត្ថុ​ដែលគេ​ឲ្យ​ ​ប្រាថ្នា​ចំពោះតែ​វត្ថុ​ដែលគេ​ឲ្យ​ ​មានខ្លួន​ដ៏​ស្អាត​ ​មិនមែន​ជា​អ្នក​លួច​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី២​ ​នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​អ​ព្រហ្មចរិយៈ​ ​ជា​អ្នកមាន​ព្រហ្មចារ្យ​ ​ប្រព្រឹត្ត​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ដែល​ជា​ធម៌​របស់​អ្នកស្រុក​ ​ដរាប​អស់ជីវិត​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636854695110940999
ទៅកាន់ទំព័រ៖