ព្រះត្រៃបិដក ភាគ ៤៨

ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹក​គ្រឿងស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​វៀរចាក​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​ ​គឺ​ផឹក​គ្រឿងស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី៥នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​បរិភោគ​បាយ​តែម្តង​ ​វៀរ​បរិភោគ​ក្នុង​វេលា​យប់​ ​វៀរចាក​ភោជន​ក្នុង​វេលាវិកាល​ ​ដរាប​អស់ជីវិត​ ​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​បរិភោគ​បាយ​តែម្តង​ ​វៀរ​បរិភោគ​ក្នុង​វេលា​យប់​ ​វៀរចាក​ភោជន​ក្នុង​វេលាវិកាល​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី៦​ ​នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​មើល​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​និង​ការ​ទ្រទ្រង់​ ​ប្រដាប់​តាក់តែង​ ​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ ​ៗ​ ​វៀរចាក​ការ​រាំ​ ​ច្រៀង​ ​ប្រគំ​ ​មើល​ល្បែង​ ​ដែល​ជាស​ត្រូវ​ដល់​កុសលធម៌​ ​និង​ការ​ទ្រទ្រង់​ ​ប្រដាប់​តាក់តែង​ ​ស្អិតស្អាង​រាងកាយ​ ​ដោយ​ផ្កាកម្រង​ ​គ្រឿងក្រអូប​ ​គ្រឿង​លាប​ផ្សេង​ ​ៗ​ ​ដរាប​អស់ជីវិត​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636854695455700718
ទៅកាន់ទំព័រ៖