ព្រះត្រៃបិដក ភាគ ៤៨

ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី៨​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាងនេះ​ឯង​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ច្រើន​។​
 ​[​៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ថា​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​ ​ដរាប​អស់ជីវិត​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636854695837372548
ទៅកាន់ទំព័រ៖