ព្រះត្រៃបិដក ភាគ ៤៨

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ជា​សេចក្ដី​ប្លែក​គ្នា​ ​នេះ​ជា​អធិប្បាយ​ ​នេះ​ជា​ហេ​តុ​ផ្សេង​ៗ​ ​គ្នា​ ​នៃ​អរិយ​សាវក​អ្នកចេះដឹង​ ​និង​បុថុជ្ជន​អ្នក​មិន​ចេះដឹង​។​
ធម៌​ទាំងឡាយ​នេះ​ ​គឺ​ ​លាភ​ ​១​ ​អលាភ​ ​១​ ​យស​ ​១​ ​អយស​ ​១​ ​និន្ទា​ ​១​ ​បសំសា​ ​១​ ​សុខ​ ​១​ ​ទុក្ខ​ ​១​ ​ជា​ធម៌​មិន​ទៀង​ក្នុង​មនុស្សជាតិ​ទាំងឡាយ​ ​ជា​ធម៌​មិន​ឋិតថេរ​ ​មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​ ​ចំណែក​បុគ្គល​អ្នកមាន​ប្រាជ្ញា​ ​មានស្មារតី​ ​លុះ​ដឹង​នូវ​ធម៌​ទាំងនេះ​ហើយ​ ​រមែង​ពិចារណា​ឃើញច្បាស់​នូវ​ធម៌​ដែល​មាន​សេចក្ដីប្រែ​ប្រួល​ជា​ធម្មតា​ ​ឥដ្ឋារម្មណ៍​ ​រមែង​មិន​ញាំញី​ចិត្ត​របស់​បុគ្គល​នោះ​បាន​ ​ទាំង​អនិដ្ឋារម្មណ៍​ ​ក៏​មិន​អាច​ប៉ះទង្គិច​បាន​ ​សេចក្ដីត្រេកអរ​ ​ឬថា​សេចក្ដី​ថ្នាំងថ្នាក់​ ​ក៏​បុគ្គល​នោះ​បាន​កំចាត់​បង់​ហើយ​ ​ដល់​នូវ​សេចក្ដីវិនាស​ ​មិន​មានត​ទៅទៀត​ឡើយ​ ​បុគ្គល​អ្នក​ដល់​នូវ​ត្រើយ​នៃ​ភព​ ​រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ​ ​ព្រោះ​ដឹង​ច្បាស់​នូវ​បទ​ ​គឺ​ ​ព្រះនិព្វាន​ ​ដែល​មិន​មាន​ធូលី​ ​គឺ​កិលេស​ ​មិន​មាន​សេចក្ដីសោក​។​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636854615802884837
ទៅកាន់ទំព័រ៖