ព្រះត្រៃបិដក ភាគ ៤៨

​សោយរាជ្យ​ ​ជា​ឥស្សរាធិបតី​នៃ​មហាជន​បទ​ ​ទាំង​ ​១៦​ ​នេះ​ ​ដែល​ជា​ជនបទ​សម្បូរ​ដោយ​កែវ​ ​៧​ ​ប្រការ​ ​គឺ​មហាជន​បទ​ ​ឈ្មោះ​អង្គៈ​ ​១​ ​មគធៈ​ ​១​ ​កាសី​ ​១​ ​កោស​លៈ​ ​១​ ​វជ្ជី​ ​១​ ​មល្លៈ​ ​១​ ​ចេ​តី​ ​១​ ​វង្សៈ​ ​១​ ​កុរុ​ ​១​ ​បញ្ចាលៈ​ ​១​ ​មច្ឆៈ​ ​១​ ​សូរ​សេ​នៈ​ ​១​ ​អស្ស​កៈ​ ​១​ ​អ​វន្តី​ ​១​ ​គន្ធារៈ​ ​១​ ​កម្ពោជៈ​ ​១​ ​រាជសម្បត្តិ​នៃ​មហាជន​បទ​ទាំង​នុ៎ះ​ ​មិនដល់​នូវ​ចំណិត​ ​១​ ​ក្នុង​ចំណិត​ ​ទី១៦​ ​ៗ​ ​លើក​នៃ​ឧបោសថ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាជសម្បត្តិ​របស់​មនុស្ស​ ​ជា​របស់​ស្តួចស្តើង​ ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​៥០​ ​ឆ្នាំ​ ​របស់​មនុស្ស​ ​ត្រូវជា​ ​១យប់​ ​១ថ្ងៃ​ ​របស់​ចាតុម្មហារាជិក​ទេវតា​ ​រាប់​រាត្រី​នោះ​ ​បាន​ ​៣០រាត្រី​ ​ត្រូវជា​ ​១ខែ​ ​រាប់​ខែ​នោះ​បាន​ ​១២ខែ​ ​ត្រូវជា​ ​១ឆ្នាំ​ ​រាប់​ឆ្នាំ​នោះ​បាន​ ​៥០០ឆ្នាំ​ទិព្យ​ ​ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់​ចាតុម្មហារាជិក​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​រមែង​មាន​ ​ត្រង់​ដែល​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចាំ​រក្សា​នូវ​ឧបោសថ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​ចាតុម្មហារាជិក​ទេវតា​។​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636854696332970895
ទៅកាន់ទំព័រ៖