ព្រះត្រៃបិដក ភាគ ៤៨

​​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាជសម្បត្តិ​របស់​មនុស្ស​នេះឯង​ ​ជា​របស់​ស្តួចស្តើង​ ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​៨០០ឆ្នាំ​ ​របស់​មនុស្ស​ ​ត្រូវជា​ ​១យប់​ ​១ថ្ងៃ​ ​របស់​ពួក​និម្មានរតី​ទេវតា​ ​រាប់​រាត្រី​នោះ​បាន​ ​៣០រាត្រី​ ​ត្រូវជា​ ​១ខែ​ ​រាប់​ខែ​នោះ​បាន​ ​១២ខែ​ ​ត្រូវជា​ ​១ឆ្នាំ​ ​រាប់​ឆ្នាំ​នោះ​បាន​ ​៨០០០ឆ្នាំ​ទិព្យ​ ​ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​និម្មានរតី​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​រមែង​មាន​ ​ត្រង់​ដែល​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចាំ​រក្សា​នូវ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​និម្មានរតី​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាជសម្បត្តិ​របស់​មនុស្ស​នេះឯង​ ​ជា​របស់​ស្តួចស្តើង​ ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​១៦០០ឆ្នាំ​ ​របស់​មនុស្ស​ ​ត្រូវជា​ ​១យប់​ ​១ថ្ងៃ​ ​របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា​ ​រាប់​រាត្រី​នោះ​បាន​ ​៣០​ ​ត្រូវជា​ ​១ខែ​ ​រាប់​ខែ​នោះ​បាន​ ​១២ខែ​ ​ត្រូវជា​ ​១ឆ្នាំ​ ​
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636854696875981953
ទៅកាន់ទំព័រ៖