ព្រះត្រៃបិដក ភាគ ៤៨

រាប់​ឆ្នាំ​នោះ​បាន​ ​១៦០០០ឆ្នាំ​ទិព្យ​ ​ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ ​រមែង​មាន​ ​ត្រង់​ដែល​ស្រ្តី​ ​ឬ​បុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ចាំ​រក្សា​នូវ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើតជា​មួយ​នឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រាជសម្បត្តិ​របស់​មនុស្ស​នេះឯង​ ​ជា​របស់​ស្តួចស្តើង​ ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​ ​ដែល​តថាគត​សំដែង​ហើយ​ ​ព្រោះ​អាស្រ័យហេតុ​នេះឯង​។​ ​
 បុគ្គល​មិន​គប្បី​សម្លាប់សត្វ​ ​១​ ​មិន​គប្បី​កាន់​យក​វត្ថុ​ដែលគេ​មិនបាន​ឲ្យ​ ​១​ ​មិន​គប្បី​ពោល​ពាក្យ​កុហក​ ​១​ ​មិន​គប្បី​ផឹកទឹក​ស្រវឹង​ ​១​ ​គប្បី​វៀរចាក​ការប្រព្រឹត្តិ​មិន​ប្រសើរ​ ​គឺ​មេថុន​ ​១​ ​មិន​គប្បី​បរិភោគភោជន​ ​ក្នុង​វេលា​រាត្រី​ ​និង​ក្នុង​វេលាវិកាល​ ​១​ ​មិន​គប្បី​ទ្រទ្រង់​ផ្កាកម្រង​ ​មិន​គប្បី​ប្រស់​ព្រំ​ដោយ​គ្រឿងក្រអូប​ ​១​ ​គប្បី​ដេក​លើ​គ្រែ​ ​លើ​ផែនដី​ ​ឬ​លើ​កម្រាល​ ​១​ ​ព្រះពុទ្ធ​ព្រះអង្គ​ដល់​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ទ្រង់​ប្រកាស​ហើយ​ ​នូវ​ឧបោសថ​ ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636854697070923103
ទៅកាន់ទំព័រ៖