ព្រះត្រៃបិដក ភាគ ៤៨

​សភាវៈ​ទាំងឡាយ​ពីរ​ ​គឺ​ព្រះចន្ទ​ ​១​ ​ព្រះអាទិត្យ​ ​១​ ​ជាស​ភាវៈ​ល្អមើល​ ​កាល​បំភ្លឺលោក​ ​រមែង​ចរ​ទៅ​អស់​ទី​ត្រឹមណា​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​ទាំងនោះ​ ​ដែល​កំចាត់​បង់​នូវ​ងងឹត​ ​ចរ​ទៅ​ក្នុង​អាកាស​ ​ញុំាង​ទិស​ឲ្យ​រុងរឿង​ភ្លឺច្បាស់​ក្នុង​អាកាស​ ​អស់​ទី​ត្រឹមនោះ​ ​ទ្រព្យ​ណា​ ​មាន​ក្នុង​ចន្លោះ​នេះ​ ​គឺ​កែវ​មុក្តា​ក្តី​ ​កែវមណី​ក្តី​ ​កែវពិទូរ្យ​ដ៏​ល្អ​ក្តី​ ​មាស​ឈ្មោះ​សិង្គី​ក្តី​ ​ឈ្មោះ​សុវណ្ណ​ក្តី​ ​ឬ​មាស​ឈ្មោះ​កាញ្ចនៈ​ក្តី​ ​ឈ្មោះ​ជាតរូប​ក្តី​ ​ឈ្មោះ​ហដកៈ​ក្តី​ ​ទ្រព្យ​ទាំងអម្បាល​នោះ​ ​មិនដល់​នូវ​ចំណិត​មួយ​ក្នុង​ចំណែក​ ​១៦​ ​ៗ​ ​លើក​នៃ​ឧបោសថ​ ​ដែល​ប្រកបដោយ​អង្គ៨​ ​ប្រការ​ឡើយ​ ​ដូចជា​ពួក​ផ្កាយ​ទាំងអស់​ ​មិនដល់​នូវ​ពន្លឺ​នៃ​ព្រះចន្ទ​ ​ហេតុ​ដូច្នោះ​ ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​ជា​អ្នកមានសីល​ ​គួរ​ចាំ​រក្សា​នូវ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ពួក​ជន​ដែល​មិន​មាន​គេ​និន្ទា​ ​បំពេញ​នូវ​បុណ្យ​ទាំងឡាយ​ ​ដែល​មាន​សេចក្តី​សុខ​ជា​កម្រៃ​ ​រមែង​ចូល​ទៅកាន់​ឋានសួគ៌​បាន​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636854697329467891
ទៅកាន់ទំព័រ៖