ព្រះត្រៃបិដក ភាគ ៤៨

 ​[​៤៣​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​កាល​គង់នៅ​នា​ប្រា​សា​ទមិ​គារ​មាតា​ ​ក្នុង​បុព្វារាម​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​នាងវិសាខា​ជា​មិគា​រមាតា​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​វិសាខា​ ​ជា​មិគា​រមាតា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូចនេះ​ថា​ ​ម្នាល​វិសាខា​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​។​ ​ម្នាល​វិសាខា​ ​ចុះ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ ​តើ​ដោយ​ប្រការ​ដូចម្តេច​។​ ​ម្នាល​វិសាខា​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ថា​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ ​ដល់​សព្វ​សត្វ​ ​ដរាប​អស់ជីវិត​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636854697511648311
ទៅកាន់ទំព័រ៖