ព្រះត្រៃបិដក ភាគ ៤៨

​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តា​ដាក់ចុះ​ហើយ​ ​មាន​សេចក្តី​ខ្មាសបាប​ ​មាន​សេចក្តី​អាណិត​ ​មាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សព្វ​សត្វ​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី១​ ​នេះឯង​។​បេ​។​ ​ព្រះអរហន្ត​ទាំងឡាយ​ ​លះបង់​នូវ​សេនាសនៈ​ដ៏​ខ្ពស់​ ​និង​សេនាសនៈ​ដ៏​ប្រសើរ​ ​វៀរចាក​សេនាសនៈ​ដ៏​ខ្ពស់​ ​និង​សេនាសនៈ​ដ៏​ប្រសើរ​ ​សម្រេច​នូវ​ទីដេក​ដ៏​ទាប​ ​លើ​គ្រែ​ក្តី​ ​លើ​កម្រាល​ដែលគេ​ធ្វើ​ដោយ​ស្មៅ​ក្តី​ ​ដរាប​អស់ជីវិត​ ​ក្នុងថ្ងៃនេះ​ ​ចំណែក​ខ្លួន​អញ​ ​លះបង់​សេនាសនៈ​ដ៏​ខ្ពស់​ ​និង​សេនាសនៈ​ដ៏​ប្រសើរ​ ​វៀរចាក​សេនាសនៈ​ដ៏​ខ្ពស់​ ​និង​សេនាសនៈ​ដ៏​ប្រសើរ​ ​សម្រេច​នូវ​ទីដេក​ដ៏​ទាប​ ​លើ​គ្រែ​ក្តី​ ​លើ​កម្រាល​ ​ដែលគេ​ធ្វើ​ដោយ​ស្មៅ​ក្តី​ ​អស់​យប់​នេះ​ ​និង​ថ្ងៃនេះ​ដែរ​ ​យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង​ ​ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ផង​ ​ដោយ​អង្គ​នេះឯង​។​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​ទី៨​ ​នេះឯង​។​ ​ម្នាល​វិសាខា​ ​ឧបោសថ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​ដែល​បុគ្គល​ចាំ​រក្សា​យ៉ាងនេះ​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​។​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636854697681038000
ទៅកាន់ទំព័រ៖