ព្រះត្រៃបិដក ភាគ ៤៨

 ឧបោសថ​ ​មានផល​ច្រើន​ដូចម្តេច​ ​មាន​អានិសង្ស​ច្រើន​ ​ដូចម្តេច​ ​មាន​សេចក្តី​រុងរឿង​ច្រើន​ ​ដូចម្តេច​ ​មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ ​ដូចម្តេច​។​ ​ម្នាល​វិសាខា​ ​ប្រៀប​ដូច​បុគ្គល​សោយរាជ្យ​ ​ជា​ឥស្សរាធិបតី​នៃ​មហាជន​បទ​ ​ទាំង​ ​១៦​ ​នេះ​ ​ដែល​ជា​ជនបទ​សម្បូរ​ដោយ​កែវ​ ​៧​ ​ប្រការ​ ​គឺ​មហាជន​បទ​ ​ឈ្មោះ​អង្គៈ​ ​១​ ​មគធៈ​ ​១​ ​កាសី​ ​១​ ​កោស​លៈ​ ​១​ ​វជ្ជី​ ​១​ ​មល្លៈ​ ​១​ ​ចេ​តី​ ​១​ ​វំសៈ​ ​១​ ​កុរុ​ ​១​ ​បញ្ចាលៈ​ ​១​ ​មច្ឆៈ​ ​១​ ​សូរ​សេ​នៈ​ ​១​ ​អស្ស​កៈ​ ​១​ ​អ​វន្តី​ ​១​ ​គន្ធារៈ​ ​១​ ​កម្ពោជៈ​ ​១​ ​រាជសម្បត្តិ​នៃ​មហាជន​បទ​ទាំង​នុ៎ះ​ ​មិនដល់​នូវ​ចំណិត​ ​១​ ​ក្នុង​ចំណិត​ ​ទី១៦​ ​ៗ​ ​លើក​នៃ​ឧបោសថ​ ​ដែល​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ឡើយ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​វិសាខា​ ​រាជសម្បត្តិ​របស់​មនុស្ស​ ​ជា​របស់​ស្តួចស្តើង​ ​ហើយ​យក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ​។​ ​ម្នាល​វិសាខា​ ​៥០ឆ្នាំ​របស់​មនុស្ស​ ​ត្រូវជា​ ​១យប់​ ​១ថ្ងៃ​ ​របស់​ចាតុម្មហារាជិក​ទេវតា​ ​រាប់​រាត្រី​នោះ​បាន​ ​៣០រាត្រី​ ​ត្រូវជា​ ​១ខែ​ ​រាប់​ខែ​នោះ​បាន​ ​១២ខែ​ ​ត្រូវជា​ ​១ឆ្នាំ​ ​រាប់​ឆ្នាំ​នោះ​បាន​ ​៥០០ឆ្នាំ​ទិព្យ​ ​ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា​។​ ​
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 636854697876309169
ទៅកាន់ទំព័រ៖